Friday, February 11, 2011

ថើប​លើក​ទី​មួយ​

តើ​ថើប​ជា​លើក​ទី​មួយ​បែប​ណា​ទើប​ល្អ? ប្រសិន​បើ​អ្នក​មិន​ដែល​ធ្លាប់​ថើប​ពី​មុន​មក​ទេ​ អ្នក​អាច​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬ​អៀនខ្មាស​ព្រោះ​មិន​ដឹង​ថា​ ត្រូវ​និយាយ​ដូច​ម្ដេច​ ហើយ​ថើប​បែប​ណា​ទើប​ល្អ​ ។​តែ​កុំ​បារម្ភ​អី!​ អ្នក​គួរ​តែ​រីករាយ​ជាមួយ​ការ​ថើប​ជា​លើក​ដំបូង​ តែ​បើ​ខ្លាច​ធ្វើ​តាម​Sabay​ទៅ​ អ្នក​នឹង​បាន​ការ​ថើប​ជា​លើក​ដំបូង​ដែល​គួរ​អោយ​ចងចាំ​ជា​មិន​ខាន​៖

១.ជ្រើសរើស​ពេល​ល្អ
ពេល​ដ៏​ល្អ​សម្រាប់​ការ​ថើប​ គឺ​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​លា​គ្នា​ទៅ​ឆ្ងាយ​។​ការ​ថើប​លើក​ទី​មួយ​មិន​ចាំបាច់​មាន​គម្រោង​នោះ​ទេ​ ។នៅ​ពេល​ដែល​អ្នក​ស្រលាញ់​នរណា​ម្នាក់​ ចង់​ជួប​គេ​ ចង់​ថើប​គេ​ អ្នក​អាច​ចាប់​ផ្ដើម​បាន​ភ្លាម​ តែ​ត្រូវ​រក​កន្លែង​ដែល​ប្រាកដ​ថា​គ្មាន​មនុស្ស​មក​រំខាន​ ហើយ​បើ​អ្នក​ស្រវឹង​ កុំ​ថើប​នាង​អោយ​សោះ។
២. គួរ​ថើប​បែប​ណា?
ត្រូវ​រំកិល​ខ្លួន​ទៅ​ជិត​និង​ចាប់​ដៃ​នាង​ ហើយ​សម្លឹង​មើល​ភ្នែក​របស់​នាង​ដោយ​ប្រើ​កែវ​ភ្នែក​ដ៏​ស្រទន់​របស់​អ្នក​មួយ​ភ្លែត​ តែ​កុំ​សួរ​នាង​ដោយ​ប្រើ​សំនួរ​ដូចជា​”តើ​បង​អាច​ថើប​អូន​បាន​ទេ?”។​អ្នក​គួរ​តែ​និយាយ​ថា​ “បង​ចង់​ថើប​អូន​ណាស់​” និយាយ​បែប​នេះ​វា​កាន់​តែ​រ៉ូមែនទិក។ជា​ពិសេស​ ពេល​ថើប​ត្រូវ​ប្រើ​កាយវិការ​យឺតៗ​ដោយ​ប្រើ​មាត់​ ថើប​ថ្ពាល់ ថ្ងាស សៀតផ្កា ​ក និង​ខាំ​បបូរ​មាត់​នាង​ថ្នមៗ​កាន់​តែ​ល្អ។
៣. សូម​អោយ​ប្រាកដ​ថា​ អ្នក​មាន​ក្លិន​មាត់​ល្អ ហើយ​ពេល​ថើប​ត្រូវ​ដក​ដង្ហើម​តាម​ច្រមុះ​ កុំ​ដក​ដង្ហើម​តាម​មាត់។
៤. ត្រូវ​ធ្វើយ៉ាងណា​អោយ​នាង​ចាប់​អារម្មណ៍​នឹង​ការ​ថើប​នេះ​។​ពេល​​អ្នក​ចាប់​ផ្ដើម​ថើប​ តែ​នាង​បែរ​ខ្នង​ ឬ​រុញ​អ្នក​ចេញ អ្នក​មិន​ត្រូវ​បង្ខំ​ទេ ។ត្រូវ​និយាយ​ថា​ ” បង​ស្រលាញ់​អូន​ណាស់” ហើយ​ព្យាយាម​ថើប​ម្ដង​ទៀត។

No comments:

Post a Comment