ជាទូទៅ បច្ចុប្បន្ននេះយុវវ័យតែងតែជូនកាដូឬផ្កាទៅឲ្យមនុស្សដែលខ្លួនចូលចិត្តឬស្រលាញ់ នៅក្នុងឱកាសពិសេសណាមួយដូចជា ថ្ងៃខួបកំណើត ខួបអាពាហ៍ពិពាហ៍ បុណ្យណូអែល និងជាពិសេសនៅថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់។ តែយុវវ័យខ្លះមិនបានយល់ច្បាស់ពីអត្ថន័យនៃពណ៌ផ្កាកុលាបនោះទេ។ ដូច្នេះដើម្បីឲ្យអំណោយនោះកាន់តែមានប្រសិទ្ធភាព អ្នកគួរតែឈ្វេងយល់ពីអត្ថន័យនៃពណ៌ផ្កាកុលាបផ្សេងៗគ្នាដូចខាងក្រោម៖
២. ក្រហមចាស់ៈ បង្ហាញនូវសេចក្ដីស្រលាញ់ងប់ ភាពស្រស់ស្អាតនិងភាពសោកស្ដាយ។
៣. ពណ៌ទឹកក្រូចៈ បង្ហាញនូវការចាប់អារម្មណ៍ និងសេចក្ដីព្យាយាម។
៤. ស៊ីជម្ពូចាស់ៈ បង្ហាញនូវការដឹងគុណ និងការរាប់អាន។
៦. ពណ៌សៈ បង្ហាញពីភាពបរិសុទ្ធ ការបន្ទាបខ្លួន និងស្នេហ៍ស្មោះ។
៧. ពណ៌លឿងៈ បង្ហាញពីភាពរីករាយ ទំនាក់ទំនង ក្ដីសង្ឃឹមនិងសេរីភាព។
៨. ពណ៌ខ្មៅៈ បង្ហាញពីការបែកបាក់និងការឃ្លាតឆ្ងាយពីគ្នា។
៩. ក្រហមលាយសៈ បង្ហាញពីការចងសម្ពន្ធភាពរវាងគ្នានិងគ្នា។
១០. លឿងលាយទឹកក្រូចៈ បង្ហាញពីការរំជួលចិត្ត។
១១. លឿងលាយក្រហមៈ បង្ហាញពីអារម្មណ៍អបអរសាទរ។
១២. កុលាបក្រពុំៈ បង្ហាញពីសម្រស់ និងបេះដូងដ៏ស្អាតស្អំចំពោះក្ដីស្នេហ៍។
១៣. កុលាបក្រហមមួយបាច់ៈ ស្មើនឹងពាក្យថា”បងស្រលាញ់អូន”។
១៤. កុលាបបៃតងៈ បង្ហាញពីការស្រុះស្រួលគ្នា។
No comments:
Post a Comment