ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់មិនថាយុវវ័យ ឬអ្នកមានគ្រួសារទេតែងតែទិញវត្ថុអនុស្សាវរីយ៍ដើម្បីជូនទៅ កាន់មនុស្សជាទីស្រលាញ់ជាពិសេសនោះគឺផ្កាកុលាបតែម្ដង។ប៉ុន្តែ មនុស្សមួយចំនួនមិនបានដឹងច្បាស់ពីអត្ថន័យនៃចំនួនផ្កានៅឡើ
យទេ ។ដូច្នេះដើម្បីឲ្យការជូនផ្ការបស់អ្នករឹតតែមានន័យនិងបញ្ជាក់ពី អារម្មណ៍ក្នុងចិត្ត មិត្តៗយុវវ័យគួរតែស្វែងយល់ពីអត្ថន័យនៃចំនួនផ្កាដូចខាងក្រោម ៖
១ទង អ្នកជាមនុស្សតែម្នាក់គត់សម្រាប់ខ្ញុំ
២ទង ស្នេហារវាងយើងទាំងពីរនាក់មានន័យជ្រាលជ្រៅណាស់
៣ទង ខ្ញុំស្រលាញ់អ្នក
៦ទង ខ្ញុំជារបស់អ្នក
៧ទង ខ្ញុំជាប់ចិត្តនឹងអ្នក
៩ទង ស្នេហាដែលខ្ញុំមានចំពោះអ្នក គ្មានព្រំដែនទេ
១០ ទង អ្នកជាមនុស្សពិសេសសម្រាប់ខ្ញុំ
១១ទង អ្នកជាមនុស្សដ៏សំខាន់នៅក្នុងឆាកជីវិតរបស់ខ្ញុំ
១២ទង អ្នកជាម្ចាស់ចិត្តរបស់ខ្ញុំ
១៣ទង អ្នកជាមនុស្សដែលចាប់អារម្មណ៍និងយកចិត្តទុកដាក់បំផុត
១៥ទង សុំទោសរាល់អ្វីៗដែលបានធ្វើខុស សូមលើកលែងទោសឲ្យខ្ញុំផង
២០ទង មិនផ្លាស់ប្ដូរចិត្តពីអ្នក
២១ទង លះបង់គ្រប់យ៉ាងសម្រាប់អ្នក
២៤ទង មិនអាចឈប់គិតពីអ្នកជារៀងរហូត
៣៣ទង និយាយពាក្យ” I LOVE YOU ” និងផ្ដល់ជូននូវសេចក្ដីស្រលាញ់ដ៏ អស្ចារ្យ
៣៦ទង ចងចាំនូវអ្វីៗដែលបានសាងជាមួយគ្នា
៤០ទង ស្នេហាខ្ញុំមានចំពោះអ្នកច្រើនជាងអ្វីៗដែលខ្ញុំមាន
៥០ទង ស្រលាញ់គ្មានថ្ងៃប្រែប្រួល
៩៩ទង ដរាបណាមានដង្ហើមនៅតែស្រលាញ់អ្នក
១០០ទង រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតដល់ចាស់សក់ស្កូវ
១០១ទង អ្នកជាមនុស្សដែលខ្ញុំស្រលាញ់តែម្នាក់គត់
១០៦ទង រៀបការជាមួយខ្ញុំទៅ !
៣៦៥ទង មិនអាចឈប់គិតពីអ្នកជារៀងរាល់ថ្ងៃ
៩៩៩ទង ស្នេហាអមត
ដូចនេះ សុភាពបុរស សុភាពនារី នឹងរង់ចាំមើលជាមិនខានថាតើ គូសង្សាររបស់ខ្លួននឹងជូនផ្កាប៉ុន្មានទង ព្រមទាំងត្រៀមកំណត់ក្នុងចិត្តថា វាស្ថិតនៅក្នុងអត្ថន័យណា។
No comments:
Post a Comment