ណាត់ជួបស្រីស្អាតជាក្ដីស្រមៃរបស់បុរសគ្រប់រូប។ តែបុរសខ្លះតែងតែមានការអន់ចិត្តចំពោះខ្លួនឯង ដែលមានរូបរាងមិនសង្ហា មិនសូវខ្ពស់និងមិនមានទ្រព្យច្រើនជាដើម។ ចង់ប្រាប់ថាស្ត្រីគ្រប់រូបមិនមែនចាប់អារម្មណ៍តែលើបុរសមានទ្រព្យនិងរូបសង្ហាប៉ុណ្ណោះទេ មានកត្តាជាច្រើនទៀតដែលអ្នកអាចទាក់ទាញការចាប់អារម្មណ៍ពីនាងបាន។ ដើម្បីឲ្យការណាត់ជួបរបស់អ្នកកាន់តែស្អិតល្មួត មិនពិបាកទេ គ្រាន់តែធ្វើតាមSabay ដូចខាងក្រោមនេះទៅបានហើយ៖១. រៀបចំខ្លួនឲ្យសមរម្យបំផុតតាមដែលអាចធ្វើទៅបាន
បុគ្គលគ្រប់រូបសុទ្ធតែដឹងថា មនុស្សយើងវាយតម្លៃមនុស្សជាលើកដំបូងតាមរយៈរូបរាងខាងក្រៅ។ ដូច្នេះត្រូវចេះច្នៃធនធានដែលខ្លួនមាន ដើម្បីឲ្យនាងនឹកស្មានមិនដល់ថា អ្នកល្អដល់ថ្នាក់ហ្នឹងសោះ។ សូមកុំគិតថា រូបរាងរបស់អ្នកមិនអាចទៅរួចឲ្យសោះ ការជឿជាក់លើខ្លួនឯងជាសញ្ញាសំខាន់ ដែលអាចទាក់ទាញការចាប់អារម្មណ៍បាន។

២. ត្រៀមពាក្យពេចន៍សម្រាប់ការសន្ទនា
ការនិយាយស្ដីជាចំណុចសំខាន់បំផុតសម្រាប់មនុស្សជួបគ្នាជាលើកទីមួយ។ ត្រូវចេះជ្រើសរើសយកប្រធានបទនិយាយរួមបញ្ចូលគ្រប់រសជាតិ ធ្វើយ៉ាងណាឲ្យនាងយល់ថាអ្នកជាប្រភេទមនុស្សដូចនាង ហើយមានអារម្មណ៍កក់ក្ដៅបំផុតដែលបាននៅក្បែរអ្នក។

៣. ច្បាស់ថាអ្នកនឹងគ្មានកំហុសទេ ពេលជួបនាង
កុំធ្វើសកម្មភាពអ្វីដែលធ្វើឲ្យនាងអាក់អន់ចិត្តឲ្យសោះ។ សកម្មភាពទាំងនោះដូចជានិយាយច្រើនបែកជាអូរហូរជាស្ទឹង ជក់បារី ញ៉ាំគ្រឿងស្រវឹង និង និយាយទូរស័ព្ទជាមួយអ្នកដទៃយូរជាដើម។

No comments:
Post a Comment