Monday, February 14, 2011

Marketing HRU(សិប្បកម្ម តម្បាញហូលផាមួងខ្មែរ)

រៀបរៀងដោយខ្ញុំបាទៈ​ នេត្រ សីហនាថ ជានិស្សិតផ្នែកធនាគារ 

និងហរិញ្ញវត្ថុ នៅ​​  សាកលវិទ្យាល័យធនធានមនុស្ស



និងជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេស 

នៅសាកលវិទ្យាល័យមេគង្គកម្ពុជា



   ខ្ញុំបាទជឿជាក់ថានូវមាន ចំនុច​មួយចំនួននៅពុំទាន់មានលក្ខណៈប្រសើរ នៅឡើយទេ អាស្រ័យហេតុនេះខ្ញុំបាទរង់ចាំទទួលការទិតៀនកែលំអ ពីសំណាក់លោក​សាស្រ្តាចារ្យ និងមិត្ត និស្សិត ទាំងអស់ដោយក្តី​សោមនស្ស​រីករាយ។



I.សេចក្តីផ្តើម


នៅក្នុងប្រទេសកម្ពុជា មានប្រជាជនប្រហែល១៤ លាននាក់។ និងមានផ្ទៃដី ១៨១០៣៥  គីឡូម៉ែតការេ ក្នុងនោះផងដែរប្រជាជន៩០ ភាគរយដែលបានប្រកបមុខរបរដាំដុះកសិកម្ម  និងជាពិសេសធ្វើស្រែចំការ។ ហើយប្រជាជនមួយភាគទៀតបានប្រកបរបរសិប្បកម្មតម្បាញ   បន្ថែមទៀត។ បន្ទាប់ពីការច្រូតកាត់ប្រមូលផលដំនាំរួចហើយ ពួកចាប់ផ្តើមការងារតម្បាញតែ  ម្តងដូចជាតម្បាញហូលផាមួង......។ សិប្បកម្មតម្បាញហូលផាមួងជាសិប្បកម្ម ដែលមាន       លក្ខណៈកែច្នៃនិងមានការច្នៃប្រឌិតខ្ពស់ ហើយរក្សានូវកេរដំណែរ ពីបុរាណទៀតផង។           
         ដូចនេះការតម្បាញហូលផាមួងពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាផ្នែកមួយដែល  ជួយអោយប្រជាជនមានការងារធ្វើបន្ថែមទៀត និងជួយលើកស្ទួយប្រទេសជាតិអោយមានការ  រីកចំរើន។ ដោយដូចនេះហើយទើបខ្ញុំបានរៀបចំចងក្រងជាសៀវភៅនេះឡើង។


១.​ អាស័យដ្ឋានបច្ចុប្បន្ន
          សិប្បកម្មលក្ខណៈគ្រួសារមួយស្ថិតនៅខេត្តតាកែវ មានឈ្មោះថាសិប្បកម្ម  តម្បាញហូលផាមួងខ្មែរភ្នំជីសូរ។
          ២.​​ ការបង្ហាញពីប្រភេទផលិតផល
          នៅក្នុងអ្វីដែលលោកគ្រូបានចាត់ចែងក្រុមយើងខ្ញុំបំពេញកិច្ចការ នោះគឺ    ប្រធានបទដែលទាក់ទងទៅនិង​ហូលផាមួង ហើយក្រុមយើង​​ ខ្ញុំនិងធ្វើការបក   ស្រាយតាមលំដាប់លំដោយដូចតទៅៈ​
          II. ការផលិត
          ១.​ វត្ថុធាតុដើម
          ផលិតផលហូលផាមួងគឺជា​ ​ផលិត​​​​​​​​ផលដែលកើតចេញ ពីសរសៃសូត្រ ។​ ហើយ​​​​ការផលិតនោះទៀតសោត​     ដំបូង​យើង​ត្រូវ​​​ដាំ​ដើម​​មនជាមុនសិន ។​​ ​បន្ទាប់​មក​យើង​​​​​​ត្រូវ​​​ចិញ្ចឹមដង្កូវនាង ដើម្បីយក​សរសៃ​​​សូត្រ។
          ២. កំលាំងពលកម្ម
          នៅក្នុងដំណើរការផលិតហូលផាមួង យើងត្រូវឆ្លងកាត់ដំណាក់កាលជា  ច្រើនដើម្បីធ្វើវា។ ហើយកំលាំងពលកម្មដែលយើងត្រូវប្រើប្រាស់ដើម្បីផលិតមាន  ដូចតទៅៈ
F ​អ្នកដាំដើមមនចំនួន៧ នាក់
F អ្នកចិញ្ចឹមដង្ហូវនាងចំនួន៧ នាក់
F អ្នកផលិតសរសៃសូត្រចំនួន៧ នាក់
អ្នកប្រើប្រាស់ឧបករណ៍តម្បាញចំនួន៧ នាក់


៣.​ ដំណើរការនៃការផលិតសរសៃសូត្រ
            ផលិតផលដែលចេញពីសរសៃសូត្រ មានការលំបាកហើយត្រូវប្រើរយៈ​ពេលយូរហើយច្រើនដំណាក់កាល ដំណាក់កាលទាំងនោះមានដូចជាៈ
F ដំណាក់កាលទី១
ការចិញ្ចឹមដង្កូវនាងត្រូវប្រើរយៈពេល៤៧ថ្ងៃទំរាំបានចេញជាសំបុក។ ក្នុងរយ ពេល៤៧ថ្ងៃនេះយើងត្រូវពិនិត្យតាមដានមើលថែទាំអោយបានដិតដល់ គឺយើងត្រូវ  រៀបចំទីកន្លែងចិញ្ចឹមដង្កូវនាងអោយបានល្អប្រសើរ ទៅតាមលក្ខណៈបចេ្ចកទេស   ទើបការស្រាវសូត្រពីសំបុកដង្កួវនាងបានផលច្រើន។   
F ដំណាក់កាលទី២
ពេលឆ្លងកាត់រយៈពេល៤៧ថ្ងៃរួចមក​ ទើបបានចេញជាសំបុកនាង ហើយ ទុករយៈពេលពី១០ ទៅ១០ថ្ងៃរយៈពេលក្រោយមកទើបយើងយកវាទៅស្រាវដើម្បី  យកសូត្រ។


                                      






F ដំណាក់កាលទី៣

បន្ទាប់ពីស្រាវចប់យើងយកវាទៅប្រមោក និងជ្រលក់ពណ៌។ ការប្រមោក សូត្រគឺត្រូវដោះសូត្រចេញពីក្នុងកុង ហើយសូត្រនោះគឺត្រូវយកវាជ្រលក់និងទឹក     ក្បុងដើម្បីអោយសរសៃសូត្រជ្រះសំបក។


F ដំណាក់កាលទី៤
បន្ទាប់ពីស្ងោរសូត្រអោយជ្រះសំបករួចយើងយកវាទៅគក់ទឹក​   អោយស្អាត​ហើយយកវាមកបោកកន្ទ្រាក់ ដើម្បីកុំអោយវាជំពាក់ជំពិនគ្នា ទើបយើងយកវា ទៅជ្រលក់ទឹកល័ក្ខដែលយើងអោយពណ៌ទុកជាស្រេច។


F ដំណាក់កាលទី៥
បន្ទាប់ពីជ្រលក់ពណ៌រួច យើងត្រូវយកវាទៅបោកកន្រ្តាក់ម្តងទៀត រួច      ហើយ​​​​​​យកវាទៅជ្រលក់ទឹកសាគូដែលបានស្ងោរអោយរលួយ និងមាន  លក្ខណៈ​រាវ​ដោយលាយជាមួយនិងប្រេងកាតបន្តិច​ (មួយគំរបដប) ហើយយកមក  ត្រង់អោយ​ស្អាត​ដើម្បីបានបាយសូត្រ។
F ដំណាក់កាលទី៦
បន្ទាប់ទៀតយើងយកវាមកអន្ទង មានឈើអន្ទងកូនអន្ទង និងឈើ  សណ្តូក
សូត្រដែលបង្ហូរដាក់បំពង់រួចនោះយកវាទៅរៀបលើឈើវែងសំរាប់ដោតកូនអន្ទងរួច
យើងទាញវាចុះឡើងៗរហូតដល់ចំនួនដែលយើងកំណត់។







III. វិធីតម្បាញ
          វិធីតម្បាញសូត្រមានពីរប្រភេទគឺ តម្បាញសូត្រផ្ទៃ និងតម្បាញសូត្រចំណង  ដែលគេហៅម៉្យាងទៀតថា សូត្រកៀត។





១. ការតម្បាញសូត្រផ្ទៃ
          ដំបូងត្រូវយកសូត្រផ្ទៃដែល យើងត្រូវការយកវាមកត្រាំអោយជ្រះជាតិថ្នាំរួច  យកវាមកដាក់ហាលអោយស្ងួត បន្ទាប់មកយើង​យកវា​ មក​កន្រ្តាក់​​​អោយ​ស្មើសាច់​​ហើយ  ទើបយើងយកវាមកខាដាក់ក្នុងបំពង់សូត្រ រួចទើបយើងធ្វើការអន្ទងផ្ទៃ។ អន្ទងផ្ទៃរួច ទើបយើងយកវាមកមូរដាក់ក្តាររួច ហើយទើប​យកមកចាក់​រន្ធធេ្មញ​​ឈើ។  បន្ទាប់មកទៀតយកវាមកថ្ករ។




២.​ ការតម្បាញសូត្រចំលង
          សូត្រចំលងជាសូត្រឆ្អិនក៏មាន ជាសូត្រឆៅក៏មាន តែក្រុមយើងខ្ញុំសូមលើក  យកសូត្រឆៅមកធ្វើការបង្ហាញជូនៈ


ដំបូងយើងត្រូវយកសូត្រមកពន្ល និងរូសយកខ្សែចំណងចេញ បន្ទាប់មកចង  វាជាដុំ(មានប្រហែល) បន្ទាប់មកទៀតយើងដាំទឹកអោយពុះហើយលាយជាមួយទឹក  ក្បុង រួចជ្រលក់វាអោយជ្រះជាតិខ្លាញ់ និងក្បុងទើបយើងយកវាចេញ។ មុននិងយក  ចេញត្រូវយកដៃស្ទាបមើលថាតើវាជ្រះក្បុងឬនៅ ប្រសិនបើនៅយើងលាងវាជាមួយ  ទឹកត្រជាក់ស្អាត អោយបានច្រើនទឹកអោយវាជ្រះស្អាត ទើបយើងយកវាមកហាល  អោយត្រូវថ្ងៃ ដើម្បីអោយស្ងួតល្អ ទើបយើងយកវាមកដាក់និងជើងរវៃខាល់ មុននិង  ខាល់យើងត្រូវកាត់ចំណងចេញ បន្ទាប់មកយើងកន្រ្តាក់វាអោយស្មើសាច់ បន្ទាប់  មកលាសាច់វាអោយស្មើ រួចយើងរកមុខវា បន្ទាប់មកទៀតភ្ជាប់វានិងបំពង់ដើម្បីកុំ  អោយវាទាក់មុខ (ញ៉ុង) ពេលយើងខាល់ត្រូវដាក់ពីរ ទៅបីដុំបានហើយដើម្បីកុំ  អោយវាផុស ពេលយើងអន្ទងឬកុងជាថ្នាល់។ ពេលខាល់ត្រូវមើលទៅលើអំពង់ត្រូវ  ទុកចន្លោះពីសងខាង។





IV. ផលិតផលសម្រច
បន្ទាប់ពីដំណើរការនៃកាត្បាញចប់សព្វគ្រប់ យើងនិងទទួលបានផលិតផល  គួរជាទីពេញចិត្ត និងមានមោទនភាពយ៉ាងក្រៃលែង ព្រោះនៅលើផ្ទាំសំពត់នីមួយៗ ប្រកបដោយរចនាល្អប្រណិត។




១. ការកំណត់ថ្លៃ
          ទាក់ទងទៅនិងថ្លៃគឺវាអាស្រ័យទៅលើគុណភាពផលិតផល (គឺគេមើលទៅ  តាមសោភ័ណ្ឌភាពសំដៅទៅលើការច្នៃម៉ូត​ និងការរំលេចពណ៌សាច់សំពត់) និង  ប្រភេទនៃការជ្រលក់ល័ក្ខ។






ជាធម្មតាតម្លៃហូលផាមួងដែលមានតម្លៃជាងគេ គឺហូលផាមួងដែលជ្រលក់  ល័ក្ខខ្មែរ។ ជាមធ្យម មួយក្បិនប្រហែល ៨០ដុល្លា ទៅ ១២០ដុល្លា គឺអាស្រ័យទៅ  លើតំរូវការភ្ញៀវ។







២. ការបែងចែកផលិតផល
          ពេលយើងផលិតបានហើយយើងមិនចាំបាច់យក ទៅលក់នៅកន្លែងឆ្ងាយ  ទេ។ គឺផលិតបានហើយមានឈ្មួលកណ្តាលចុះ ទៅទិញដល់កន្លែងតាមផ្ទះ ឬ  សហគមន៍ ហើយមានការកុំម៉្មង់ទិញពីសំណាក់អង្គកា ឬអ្នកដែលមានឋានៈជាន់  ខ្ពស់នៅទីក្រុងផ្សេងៗ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀតផង។




៣. ការផ្សព្វផ្សាយ
               ៣.១ ការលក់ថែម
    ទៅទងទៅនិងការលក់ថែម ប្រសិនបើភ្ញៀវកុំម៉្មង ចាប់ពីចំនួន២០ក្បិន  ឡើងទៅនោះ យើងនិងថែមជូនដល់អតិថិជនចំនួន ១ក្បិន។




៣.២ ការបញ្ចុះតម្លៃ
          ចំពោះការបញ្ចុះតម្លៃ បើអតិថិជនទិញក្នុងបរិមាណច្រើន នោះនិងបញ្ចុះ  តម្លៃ ជូនអតិថិជន ៥០% ភា្លមៗ។


V. សារៈប្រយោជន៍ដែលទទួលបានពីផលិតផល
F អាចធ្វើអោយទីផ្សារបរទេសទទួលស្គាល់ ពីផលិតផលដែលជាស្នា  ដៃស្រ្តីខ្មែរ កាន់តែច្រើនឡើងៗ។
F អាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាយើង បានមួយកំរិត  ព្រោះ ស្រ្តីខ្មែរមួយភាគធំមានមុខរបរវិជ្ជាជីវពិតប្រាកដ ដែលអាចអោយគេមាន    ឱកាសក្នុងការស្វែងរកកំរៃ ដើម្បីចិញ្ចឹមជីវិតបាន។
F អាចទាក់ទាញអតិថិជន ក្នុងស្រុកអោយជួយគាំទ្រផលិតផលរបស់  ខ្មែរយើងវិញ និងជួយលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិថែមទៀតផង។     


ផលិតផលហូលផាមួងដែលយកទៅច្នៃម៉ូតសំលៀកបំពាក់បុរាណរបស់ខ្មែរ









VI. សេចក្តីសន្និដ្ឋាន
ឆ្លងតាមរយៈការស្រាវជ្រាវអស់មួយរយៈកាល កន្លងមកហើយនោះ យើង   អាចសន្និដ្ឋានបានថា សិប្បកម្មហូលផាមួងរបស់ខ្មែរយើងដែលបានបង្កើតឡើង   ដោយបុព្វបុរសយើងពីជំនាន់មុន ដែលបានបន្សល់ទុកកូនខ្មែរជំនាន់ក្រោយពិតជា  មានសារៈសំខាន់ និងមានជាគុណប្រយោជន៍សំរាប់ប្រជាជនខ្មែរយើង។ រិតតែ   ពិសេសជាងនេះទៅទៀត យើងអាចនិយាយបានថា សិប្បកម្មហូលផាផួងខ្មែរ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា  ជន និងទាំងសេដ្ឋកិច្ចជាតិ។
ដូចនេះក្នុងនាមយើងខ្ញុំជាកូនខ្មែរដែរនោះ ក្រោយពីបានធ្វើការស្រាវជ្រាវទៅ លើប្រធានបទនេះរួចមក គឺបានធ្វើអោយយើងខ្ញុំរឹតតែស្គាល់ច្បាស់ពីអត្ថប្រយោជន៍  ក៏ដូចជាសារៈសំខាន់ នៃហូលផាមួងខ្មែររបស់យើងថែមមួយកំរិតទៀត។ ហើយ   យើងខ្ញុំសូមសន្យាថា និងចូលរួមថែរក្សា និងខិតខំផ្សព្វផ្សាយនូវសិប្បកម្មហូល     ផាមួងដែលជាស្នាដៃស្រ្តីខ្មែរយើងអោយកាន់តែល្បីល្បាញ និងកាន់តែមានការរីក  ចំរើនហើយនិងធ្វើអោយប្រទេសនានាមានការទទួលស្គាល់ពីផលិតផលខ្មែរយើង។







សូមអរគុណ!!




1 comment: