“កុំស្រលាញ់ ស្រីក្នុងវ័យសិក្សា “នេះជាអ្វី ដែលនិស្សិត ទូច មាសនរៈនិយាយប្រាប់ Sabayនៅមុខ វិទ្យាស្ថានវ៉ាន់ដារាជធានីភ្នំពេញ។នរៈថាបច្ចុប្បន្នការមានសង្សារ សឹងក្លាយជារឿងធម្មតាទៅហើយ។ “ទស្សនៈ ខ្ញុំគឺថាបើគេមានសង្សារនៅក្រោយរៀនចប់រឺនៅ ថ្នាក់មហាវិទ្យាល័យ មានអី! តែបើនៅ ថ្នាក់ក្រោមដូចជានៅវិទ្យាល័យអីហ្នឹងកម្រជួប គ្នាណាស់ជួនកាលគ្រាន់តែលេងសើចអួតពួកម៉ាកអីហ្នឹង ” ។

ដោយសារមាស នរៈនិងមល្លិកាជាភេទផ្ទុយគ្នារឺបានជាមានទស្សនៈ ខុសគ្នា? មិនមែនទេ នាងសុង មេត្តាជាងកាត់ដេរនៅហាងនារីអេនជ័រអាយុ២៣ឆ្នាំនិយាយនឹងSabayថា មានសង្សារមុនរៀបការជារឿងធម្មតា ។ ” មិនមែន មានសង្សារជារឿងអាក្រក់ទេបង សម័យនេះមានពីណាគេដែលការអត់ស្គាល់គ្នាមុននោះតែសំខាន់ខាង ស្រីត្រូវគិតដែរ មុនពេលស្គាល់គេទុកចិត្តគេត្រូវដឹងសិនគេមានប្រពន្ធអត់ អាយុគេ សមថានៅកំលោះទេ! តើយើងយកគេ ជាគូរអនាគតរឺអត់!រឿងមានសង្សារ មានទៅខ្ញុំមិនថាទេតែកុំយកជារឿងលេងព្រោះលេងភ្លើងវាតែង រលាក!ពិសេសយើងជាស្រីស្រលាញ់អោយ ច្បាស់ស្រឡាញ់មិនស្រឡាញ់ច្បាស់មិនស្រលាញ់!”
លោកស្រីពេជ្រ នារីរ័ត្នអ្នកបកប្រែព័ត៌មានអន្តរជាតិនិយាយនឹងSabayព្រឹកមិញ នេះថា”ការមានសង្សារមិនមែនជារឿង អាក្រក់ទេ តែវាគ្រាន់មានហានិភ័យច្រើនសម្រាប់ភាគីខាងងស្រី!បើនាង ជ្រុលខ្លួនជាមួយដៃគូដោយប្រការណាមួយនាង អាចនឹងខូចបង់អនាគតរឺប៉ះទង្គិចផ្លូវចិត្តដិតដាមក្នុងជីវិត ខ្លួន ! និយាយនេះ មិនមែនមានន័យថាបុរសខ្មែរសុទ្ធតែអាក្រក់នោះទេ!តែការ គិតគូរជាមុនវាល្អជាងមានបញ្ហាហើយបានដោះស្រាយ!យោបល់បើ មានសង្សារគួរមានពេលដែលនាងយល់ថាខ្លួនរឹងមាំអាចដោះស្រាយបញ្ហា នានាបាន! បើបានមាន មុខរបរហើយទៀតកាន់តែល្អព្រោះថាពេលនៅចាយប្រាក់ឳម៉ែទៅមានស្នេហា ដូចជាមិនបានអីទេនាំតែបែកឆ្វេងគិតអីមិនយល់រៀនមិនចូល”។
ដោយឡែកលោកហុង អ៊ីវម៉េងអាជីវករនៅផ្សារឃ្លាំងរំសេវនិយាយថាការមានសង្សារទាំង ស្រីទាំងប្រុសអាចជួបនឹងទុក្ខសោក ដូចគ្នា”បើមានគេក្បត់ទាំងប្រុសទាំងស្រីឈឺចាប់ដូចតែគ្នាហ្នឹង! មនុស្សដូច គ្នាតើ!សំខាន់ស្នេហាក៏មានចំណុចល្អ ដែរបើមានដៃគូរល្អនាងអាចជាអ្នកលើកទឹកចិត្តយើង ផ្ដល់គំនិតរកស៊ី អី ដែរមិនមែនអាក្រក់ទាំងអស់ទេ!សំខាន់យើង ត្រូវ ចេះមើលមនុស្សកុំគិតតែលើ រូបព្រោះអ្នកស្អាតៗខ្លះគិតតែចង់បានពី យើងហ្នឹងបង!”។
ចុះអ្នកវិញយល់យ៉ាងណាដែរ?
No comments:
Post a Comment