Friday, February 11, 2011

ធ្វើ​យ៉ាង​ណា​ឲ្យនាង​ចាប់​អារម្មណ៍?

ការ​ធ្វើ​ឲ្យ​នារី​ម្នាក់​ចាប់​អារម្មណ៍​គឺ​ជា​របៀប​ដែល​អាច ឈាន​ទៅ​រក​ទំនាក់ទំនង​ដ៏​រឹង​មាំ​មួយ។ ចំណាប់​អារម្មណ៍​គ្រា​ដំបូង​គឺ​ពិបាក​នឹង​បំភ្លេច​បំផុត ពោល​គឺ​អាច​ឲ្យគេ​ចង​ចាំ​អ្នក​បំផុត។​ បុរស​ភាគ​ច្រើន​​តែង​តែ​ធ្វេស​​ប្រហែស ក្នុង​ការ​សម្ដែង​ទាម​ទារ​ចំណាប់​អារម្មណ៍​ពី​នារីៗ។
.បង្ហាញ​ការ​ស្មោះ​ត្រង់ និយាយ​ត្រង់ៗ គ្មាន​នារី​ណា​ម្នាក់​ចង់​ឲ្យ​គេ​និយាយ​កុហក​មក​កាន់​ខ្លួន​ទេ ហើយ​គេ​ពិបាក​ទទួល​យក​បំផុត​ពេល​ដឹង​ថា​អ្នក​មិន​ស្មោះ​ត្រង់​ជា​មួយ​គេ។ ជួន​កាល​អ្នក​អាច​ធ្វើ​ខុស​ដោយ​អចេតនា ដូច​នេះ​អ្នក​គួរ​កុំ​លាក់​បាំង​នាង កុំ​បណ្ដោយ​ឲ្យនាង​បាត់​បង់​ទំនុក​ចិត្ត​លើ​អ្នក​ឲ្យ​សោះ។ អ្នក​នឹង​បាត់​បង់​នាង ខណៈ​ដែល​នាង​បាត់​បង់​ភាព​ជឿ​ជាក់​លើ​អ្នក។ ដូច​នេះ​ជំហាន​ដំបូង​ អាច​បង្ហាញ​ឲ្យអស់​ថា​អ្នក​ជា​នរណា ឲ្យ​ពិត​ប្រាកដ​ ។
.គោរព​នាងៈ គ្រប់​ស្រ្តី​ទាំង​អស់​តែង​តែ​សង្ឃឹម​ថា​បុរស​ម្នាក់​នោះ​ចេះ​គោរព​ឲ្យ​តម្លៃ​នាង ហើយ​កុំ​បំផ្លាញ​ភាព​ឯករាជ្យ​របស់​នាង គោរព​ការ​សម្រេច​ចិត្ត​របស់​នាង។ ដូច​នេះ​ចូរ​អ្នក​សម្ដែង​ឲ្យនាង​បាន​ឃើញ និង​យក​ចិត្ត​ទុក​ដាក់​ថា​នាង​ចូល​ចិត្ត​អ្វី។ លើស​ពី​នេះ​ចូរ​អ្នក​ដឹង​ថា​ ការ​ដែល​អ្នក​​ចេះ​ស្ដាប់​នូវ​គំនិត យល់​ពី​អារម្មណ៍​របស់​នាង គឺ​ជា​របៀប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ពិត​ជា​គោរព​នាង។ តែ​កុំ​ភ្លេច​ថា​បង្ហាញ​នាង​នូវ​ការ​គោរព​ដ៏​ពិត​ប្រាកដ។
. ឆ្លើយ​ឆ្លង​គំនិត​ជាមួយ​នាងៈ អ្នក​ដឹង​ទេ​ថា​នារីៗ ស្អប់​ណាស់​បុរស​ណា​ដែល​​បិទ​ការ​បញ្ចេញ​គំនិត​របស់​នាង និង​មិន​យល់​ពី​អារម្មណ៍​នាង ដែល​ជា​ទូទៅ​នារី​តែង​តែ​បញ្ចេញ ​អារម្មណ៍ សេចក្ដី​រំភើប​ទៅ​កាន់​មនុស្ស​ដែល​នាង​ពេញ​ចិត្ត និង​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​​ពី​អ្នក​ជុំ​វិញ។ ​ដូច​នេះ​អ្នក​គួរ​ចេះ​ចូល​រួម​ជាមួយ​នាង​ ចែក​រំលែក​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក ដោយ​គិត​ថាបើ​​អ្នក​កាន់​តែ​បើក​ចំហ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន កាន់​តែ​ធ្វើ​ឲ្យ​អ្នក​អាច​ទាញ​យក​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ពី​នាង។

.ដាក់​ខ្លួន​និង​ជឿ​ជាក់​ខ្លួន​ឯងៈ បុរស​ដែល​មាន​ទំនុក​ចិត្ត​ ក៏​អាច​ធ្វើ​នារី​ទុក​ចិត្ត​និង​មាន​អារម្មណ៍​កក់​ក្ដៅ មាន​សុវត្ថិភាព។ នារី​ក៏​មិន​ចង់​បាន​បុរស​ដែល​ទន់​ជ្រាយ នារី​មិន​យក​រូប​សម្បត្តិ​ជា​រឿង​ដំបូង ដូច​អ្វី​ដែល​បុរស​គិត​ទេ ដូច​នេះ គួរ​អត់​ធ្មត់ ដាក់​ចិត្ត​ដាក់​កាយ សម្ដែង​សកម្មភាព​ទាំង​ឡាយ​ឲ្យ​នាង​គិត​ថា​អ្នក​អាច​ជា​ទី​ពឹង​ពាក់​សម្រាប់​នាង។
.សម្ដែង​ពី​គោល​ដៅ​ច្បាស់លាស់​និង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក​អោយ​នាង​ឃើញៈ ធ្វើ​ជា​មនុស្ស​ដែល អាច​ឈរយ៉ាង​រឹង​មាំ​និង​អាច​ដើរ​បាន មិន​មែន​ជា​មនុស្ស​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ពី​អ្នក​ដទៃ​ជានិច្ច​ឡើយ។ នារី​ក៏​ចាប់​អារម្មណ៍​បំផុត​បុរស​ដែលលអាច​គ្រប់​គ្រង​ជីវិត​ដោយ​ខ្លួន​ឯង ជា​ពិសេស​សម្ដែង​ភាព​ដោយ​ឡែក​របស់​អ្នក​ឲ្យ​នាង​ឃើញ ដោយ​ចាំ​ថា​បើ​អ្នក​ក្លាយ​ជា​មនុស្ស​សាមញ្ញ ធម្មតា​ពេក នោះ​អ្នក​នឹង​ត្រូវ​នាង​បំភ្លេច​ដោយ​ងាយ​ដែរ។
.កុំ​ខ្មាស​អៀន​នូវ​អ្វី​ដែល​ខ្លួន​អ្នក​មាន ទ​ទួល​ស្គាល់​ថា​អ្នក​ជា​នរណាៈ ការ​លាក់​បាំង ការ​គេចវេះ​ពី​ការ​ពិត មិន​បាន​ជួយ​ឲ្យ​នាង​អាណិត​អ្នក​ទេ អ្នក​មិន​ចាំ​បាច់​គិត​ថា​អ្នក​ត្រូវ តែ​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​ដែល​អ្នក​នៅ​ជាមួយ​នាង​ឡើង ​នាង​ត្រូវ​ការ​តែ​​អ្វី​ជា​ធម្មជាតិ​របស់​ ដែល​អ្នក​មាន​ប៉ុណ្ណោះ។
. ចេះ​ធ្វើ​អោយ​នាង​សើចៈ ជា​ទេពកោសល្យ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នារី​ជាពិសេស ។ មិន​ថា​ពេល​ដែល​នាង​មិន​សូវ​សប្បាយ​ចិត្ត ឬ​មិន​ទាន់​ស្គាល់​អ្នក​ច្បាស់ បើ​អ្នក​មាន​វិធីសាស្ត្រ​ណា​ដែល​អាច​ឲ្យ​នាង​ញញឹម អាច​ឲ្យ​គេ​ភ្លេច​រឿង​ដែល​មិន​សប្បាយចិត្ត នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​សំខាន់​សម្រាប់​នាង​មិន​ខាន។ តែ​ទោះ​ជា​យ៉ាង​ណា​គួរ​ចេះ​គ្រប់​គ្រង​ទេពកោសល្យ​មួយ​នេះ​ឲ្យ​បាន​ល្អ​ ព្រោះ​កាល​ណា​អ្នក​សម្ដែង​ជ្រុល​ជ្រួស អាច​ឲ្យនាង​គិត​ថា​អ្នក​​ជា​មនុស្ស​លេង​សើច មិន​បាន​ការ  ឬ​គិត​ថា​អ្នក​កំពុង​សើច​ចំអក​ឲ្យ​នាង​ជា​ដើម៕



No comments:

Post a Comment