ជីវិតនឹងកាន់តែមានភាពងាយស្រួល ប្រសិនបើមានសញ្ញាដែលនឹងបង្ហាញប្រាប់នៅពេលដែលអ្នកចង់ដឹងថាតើបុរសណាម្នាក់ស្រលាញ់ អ្នកដែរឬយ៉ាងណា។ ចុះបើសិនជាមិនមានសញ្ញាណាមួយដែលអាចឲ្យអ្នកដឹងជាមុនបាន តើអ្នកត្រូវធ្វើដូចម្ដេចទៅ? អ្នកត្រូវតែធ្វើការវិនិច្ឆ័យដោយខ្លួនឯងផ្ទាល់ហើយ។ ខាងក្រោម Sabayនឹងបង្ហាញសញ្ញាខ្លះៗដើម្បីឲ្យមិត្តនារីរៀនស្វែងយល់ដែលបង្ហាញថាបុរសម្នាក់ចូលចិត្តអ្នក។
គេនឹងសម្លឹងអ្នកញឹកញាប់
នេះជាសញ្ញាដ៏ច្បាស់ដែលបញ្ជាក់ថាបុរសម្នាក់កំពុងចាប់អារម្មណ៍ទៅលើអ្នក។ កាន់តែច្បាស់ទៅទៀតគឺនៅពេលដែលអ្នកក្រឡេកទៅកាន់បុរសម្នាក់នោះ គេប្រាកដជាងាកមុខចេញពីក្រសែភ្នែករបស់អ្នកជាមិនខាន។
គេនឹងមានទឹកមុខភិតភ័យពេលនៅក្បែរអ្នក
ពេលបុរសណាម្នាក់ចាប់អារម្មណ៍លើអ្នក គេនឹងសំដែងអាការៈភិតភ័យពេលនៅក្បែរអ្នក។ នេះជាសញ្ញាមួយដែលអាចឲ្យអ្នកមានការចាប់អារម្មណ៍ផងដែរ។
គេនឹងយកចិត្តទុកដាក់ចំពោះអ្នក
បុរសដែលស្រលាញ់អ្នកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យអ្នកសប្បាយចិត្ត ទោះបីជាកិច្ចការនោះរូបគេពុំសូវពេញចិត្តធ្វើក៏ដោយ។ គោលបំណងតែមួយគត់គឺដើម្បីឲ្យអ្នកដឹងថារូបគេអាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នក។
គេតែងតែលើកសរសើរពីអ្នកពេលដែលអ្នកធ្វើអ្វីមួយ
បុរសដែលស្រលាញ់អ្នកតែងតែសង្កេតមើលនូវគ្រប់សកម្មភាពរបស់អ្នក មិនថាការស្លៀកពាក់សំលៀកបំពាក់ ឬការតុបតែងមុខ ជាដើម បុរសម្នាក់នេះនឹងសង្កេតមើលអ្វីដែលនៅលើខ្លួនអ្នក និងសរសើរអ្នកមិនដែលខាន។
គេនឹងមិនសម្លឹងមើលនារីផ្សេងនៅជុំវិញអ្នកឡើយ

ទាំងនេះគ្រាន់តែជាចំណុចខ្លីៗ ដែល Sabay ចែកជូនដល់មិត្តនារីមួយចំនួនឲ្យបានស្គាល់ពីសញ្ញាខ្លះៗតែប៉ុណ្ណោះ ប៉ុន្តែបុរសក៏អាចសង្កេតបានផងដែរ!
មិត្តយុវវ័យ អាចចូលរួមចែករំលែកបទពិសោធន៍ដែលអ្នកមាន ជូនដល់ប្រិយមិត្តគាំទ្រគេហទំព័រ Sabay បានផងដែរណា!
No comments:
Post a Comment